Friday, June 28, 2013

Topology និង គុណសម្បត្តិ, គុណវិបត្តិ

Topology គឺជាទ្រង់ទ្រាយ​​ រូបរាងនៃបណ្តាញកុំព្យូទ័រ គេចែកទ្រង់ទ្រាយទាំងនោះជា គឺ
v  Bus Topology: ជាបណ្តាញដែលមានខ្សែមេតែមួយគត់សំរាប់ភ្ជាប់កុំព្យូទ័រ ទាំងអស់លើបណ្តាញ ដោយមិនចាំបាច់ត្រូវការឧបករណ៍ផ្សេងទៀតសំរាប់ភ្ជាប់ ពីកុំព្យូទ័រទៅកុំព្យូទ័រ។
    គុណសម្បត្តិៈ
-          ងាយស្រួលក្នុងការគ្រប់គ្រង និង ប្រើប្រាស់ល្អបំផុតសំរាប់បណ្តាញតូចៗ
គុណវិបត្តិ
-          ប្រវែងខ្សែមានកំណត់ដែលនេះក៏កំណត់ចំនួនកុំព្យូទ័រ ដែលអាចប្រើក្នុងបណ្តាញ ផងដែរ។
-          ប្រភេទបណ្តាញនេះអាចប្រើមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើជាមួយកុំព្យូទ័រក្នុងចំនួនកំណត់ណាមួយ តែប៉ុណ្ណោះ។

v  Ring Topology:​​ node នីមួយៗត្រូវាបានគេតភ្ជាប់ទៅមួយទៀតក្នុងបណ្តាញហើយnode ចុង ក្រោយត្រូវតជាមួយ node ដើមវិញ។
    គុណសម្បត្តិ
-          រាល់ទិន្នន័យដែលត្រូវបញ្ជូនត្រូវបានបញ្ជូនឆ្លងកាត់ម៉ាស៊ីនទាំងអស់ក្នុងបណ្តាញ បែបនេះគឺគេ មិនចាំបាច់ត្រូវការម៉ាស៊ីនកណ្តាលឡើយ។
    គុណវិបត្តិ
-          ប្រសិនបើមានម៉ាស៊ីនណាមួយខូច នោះបណ្តាញទាំងមួលនឹងមានបញ្ហា។ បំលាស់ទី ការធ្វើការ ផ្លាស់ប្តូរផ្សេងៗជះឥទ្ធិពលទៅលើបណ្តាញទាំងមូល។
v  Mesh Topology: ជាការតបណ្តាញដែលមានលក្ខណៈជាសំណាញ់។
   គុណសម្បត្តិ
-          ការរៀបចំកុំព្យូទ័រក្នុងបណ្តាញគឺធ្វើអោយការបញ្ជូនទិន្នន័យអាចធ្វើឡើងក្នុងពេលដំណាលគ្នា។
     គុណវិបត្តិ
-          គ្រប់កុំព្យូទ័រក្នុងបណ្តាញត្រូវបានតភ្ជាប់គ្នាទាំងអស់ ដែលនេះអាចបណ្តាលអោយ មានតំណ ដែលជាន់គ្នាដែលគ្មានប្រយោជន៍។

v  Star Topology:  node ទាំងអស់ត្រូវឆ្លងកាត់ឧបករណ៍កណ្តាលមួយហៅថា Hub Switch
    គុណសម្បត្តិ
-          បណ្តាញប្រភេទនេះមានភាពសាមញ្ញក្នុងការប្រតិបត្តិការហើយអាចអោយគេតវាបានជាមួយ កុំព្យូទ័រ ដែលនៅឆ្ងាយពីម៉ាស៊ីនមេ។
     គុណវិបត្តិ
-          ដំណើរការរបស់បណ្តាញ គឺអាស្រ័យទៅលើតួនាទីរបស់ឧបករណ៍កណ្តាល ដូច្នេះហើយទើប ប្រសិនបើឧបករណ៍កណ្តាលនោះមានបញ្ហា នោះបណ្តាញ ទាំងមូល ក៏មានបញ្ហាដែរ។

v  Tree Topology: ជាការតបញ្ចូលគ្នារវាង Star  និង Bus Topology
     គុណសម្បត្តិ
-          ងាយស្រួលក្នុងការពង្រីកបណ្តាញ
-          ងាយស្រួលក្នុងការស្វែងរក និង ដោះស្រាយបញ្ហា
-          ករណីមានម៉ាស៊ីនណាមួយខូច វាក៏មិនបណ្តាលអោយបណ្តាញមានបញ្ហាដែរ។
    គុណវិបត្តិ
-          បើខ្សែមេមានបញ្ហា នោះបណ្តាញទាំងមួលក៏មានបញ្ហាដែរ
-          វាអាចធ្វើអោយមានភាពលំបាកកាលណាកុំព្យូទ័រច្រើនត្រូវបានតភ្ជាប់ បន្ថែមទៀត
-          ការពង្រីកទំហំបណ្តាញអាស្រ័យទៅលើប្រភេទខ្សែដែលប្រើ

​​     សូមសំណាងល្អ!!!

1 comment:

  1. Easy Easy 4 Get Result: Topology និង គុណសម្បត្តិ, គុណវិបត្តិ >>>>> Download Now

    >>>>> Download Full

    Easy Easy 4 Get Result: Topology និង គុណសម្បត្តិ, គុណវិបត្តិ >>>>> Download LINK

    >>>>> Download Now

    Easy Easy 4 Get Result: Topology និង គុណសម្បត្តិ, គុណវិបត្តិ >>>>> Download Full

    >>>>> Download LINK

    ReplyDelete