Friday, June 28, 2013

របៀបដំឡើងល្បឿននៃការ Download តាម IDM


ជាធម្មតាការដោនឡូតនៅក្នុងបណ្តាញInternet ដោយមិនប្រើកម្មវិធីអ្វីសោះ ខ្ញុំជឿជាក់ថា វាប្រាកដ
ជាមានល្បឿនយឺត ពីព្រោះវាគួបផ្សំទៅនឹងល្បឿន Internet ដែលយើងប្រើ។ប៉ុន្តែយើងអាចជួយ
ពន្លឿនល្បឿននៃការដោនឡូតរបស់យើងបាន20% ដោយប្រើកម្មវិធី IDM 

ថ្ងៃនេះតិចនិចអាយធីដើម្បីខ្មែរបានលើកយកនូវវិធីមួយដែលជួយបន្ថែមល្បឿននៅលើការដោនឡូត
តាមរយៈIDM បាន 20% បន្ថែមទៀត ដូចនេះយើងអាចដោនឡូតលើសពីការដោនឡូតធម្មតាបាន
40% ។ សូមធ្វើតាមការណែនាំខាងក្រោម៖
មុនដំបូង យើងបើកកម្មវិធី IDM បន្ទាប់មកចុចលើ Options 

បន្ទាប់មកវានឹងចេញនូវផ្ទាំងដូចខាងក្រោម រួចចុចលើ Connection

ត្រង់​ Connection Type/Speed គឺជាកន្លែងសំរាប់រើសយកប្រភេទនៃ Connection របស់យើងជាធម្មតាគឺ

គេយកពាក្យLAN 10Mbs 
ត្រង់ Default max. conn. number គឺយើងត្រូវជ្រើសរើសយក16  
ពេលយើងជ្រើសរើសរួចរាល់ ចុចOK ពេលនោះការដោតឡូតរបស់យើងនឹងបន្ថែម 20% 
ទៅលើល្បឿនIDM បន្ថែមទៀត
បញ្ជាក់៖ វិធីខ្ញុំបានទទួលជោគជ័យ 100% ដូចដែលអ្នកបានឃើញនូវរូបខាងក្រោម 
ខ្ញុំអាចដោនឡូតបានយ៉ាងច្រើន




No comments:

Post a Comment