Thursday, June 27, 2013

តើត្រូវធ្វើដូចម្ដេចនៅពេលបាត់ប៊ូតុង Shutdown & Restart Win7?

វា​ជា​ការ​លំបាក​មួយ​សម្រាប់​អ្នក​មិន​ជំនាញ​ក្នុង​ ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ពេល​បាត​តួនាទី​ណាមួយ​ដែល​ពួក​គាត់​ត្រូវ​ការ ​ប្រើប្រាស់​ជា​ចាំបាច់​សម្រាប់​បញ្ជា​លើ​កុំព្យូទ័រ​របស់​ពួក​គាត់​នៅ​ពេល​ ចាប់​ផ្ដើម​ធ្វើការ​ឬ​នៅ​ពេល​បញ្ចប់​កិច្ចការ​ជា​ដើម។​ដូច​ជា​នៅ​ពេល​នេះ​ជា ​ដើម​យើង​ឃើញ​ថា​នៅ​ពេល​យើង​ចុច​លើ​ប៊ូតុង Start របស់

Windows 7 គឺ​យើង​មិន​ឃើញ​មាន​ប៊ូតុង​សម្រាប់​បញ្ជា​ឱ្យ​បិទ​ឬ​សម្រាប់ Restart កុំព្យូទ័រ​នោះ​ទេ។​តើ​យើង​អ្នក​ធ្វើ​ដូច​ម្ដេច?
-បញ្ហា​នេះ​កុំព្យូទ័រ​របស់​អ្នក​វា​ត្រូវ​បាន​បិទ​ប៊ូតុង shutdown & Restart ដោយ​លក្ខណ​ណាមួយ​ដែល​អ្នក​មិន​បាន​ដឹង​ហើយ​មិន​ដឹង​ថា​ចូល​ទៅ​បង្ហាញ​វា​ ឡើងវិញ​នៅ​កន្លែង​ណា​និង​ត្រូវ​ធ្វើ​ដូច​ម្ដេច។​ដូច្នេះ​ដើម្បី​ឱ្យ​ថា​ ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​បង្ហាញ​វា​ឡើង​វិញ​គឺ​មាន​លំនាំ​ដូច​ខាង​ក្រោម។
១-ទីតាំង​របស់​វា​គឺ​នៅ​ក្នុង Group Policy Editor ដោយ​ចុច​លើ​ប៊ូតុង Start >វាយ​ពាក្យ​ថា “gpedit.msc” បន្ទាប់​មក​ចុច​លើ​ចង្កឹះ “Enter”





-បន្ទាប់​មក​ផ្ទាំង​សារ​របស់ Group Policy Editor ជា​ទីតាំង​អ្នក​អាច​ធ្វើការ​កំណត់​និង​បង្ហាញ​តួនាទី​មួយ​ចំនួន​ដើម្បី​ កំណត់​បញ្ជា​កុំព្យូទ័រ​របស់​អ្នក។







ចូល​ទៅ​កាន់​ទីតាំង​ដោយ​ចុច​លើ “User Configuration\Administrative Templates\Start Menu and Taskbar” ដូច​រូប​បង្ហាញ​ខាង​លើ។
 
ចុច​ពីរ​ដង​ឬ Double click លើ​ពាក្យ “Remove and prevent access to the Shut Down, Restart, Sleep…” នៅ​ក្នុង Panel ផ្នែក​ខាង​ស្ដាំ។
 
ជ្រើសរើស​យក​ពាក្យ “Enabled” រួច​​ចុច​លើ​ប៊ូតុង Apply > Ok ​ក្រោយ​មក​កុំព្យូទ័រ​របស់​អ្នក​និង​មាន​ប៊ូតុង​សម្រាប់​បញ្ជា​ឱ្យ​បិទ​និង Restart ដូច​ធម្មតា​ដើម​វិញ។ម្យ៉ាងវិញទៀត​ប្រសិនបើ​អ្នក​មិន​ចង់​បង្ហាញ​ប៊ូតុង​ បញ្ជា​ទាំង​អ្នក​អាច​ប្រើ​ពាក្យ​បញ្ជា​តាមរយៈ DOS ក៏​បាន​ដោយ​ចុច​លើ Start>វាយ​ពាក្យ cmd នៅ​ក្នុង​ប្រអប់ Search រួច​ចុច​លើ​ចង្កឹះ “Enter”


បន្ទាប់​មក​អ្នក​អាច​វាយ​ពាក្យ​កំណត់​បញ្ជា​មួយ​ចំនួន​សម្រាប់​ធ្វើការ​ បញ្ជា​លើ​កុំព្យូទ័រ​របស់​អ្នក​មាន៖ : shutdown /s សម្រាប់​បិទ​កុំព្យូទ័រ​វាយ :shutdown /r សម្រាប់ restart & : shutdown /l សម្រាប់ logoff កុំព្យូទ័រ​របស់​អ្នក។​ដូច្នេះ​យើង​ឃើញ​ថា​លក្ខណ​ទាំង​ពីរ​ខាង​វា​បាន​ផ្ដល់ ​ភាព​ងាយស្រួល​សម្រាប់​អ្នក​កំណត់​បញ្ជា​ឱ្យ​យ៉ាង​ពេញលេញ​និង​ងាយស្រួល​នៅ​ លើ​កុំព្យូទ័រ​របស់​អ្នក។

  

No comments:

Post a Comment