ជុំវិញ បញ្ហាប្រើប្រាស់កុំព្យូទ័រ
ដែលឆ្លងមេរោគ នៅមានបន្តជាមួយប្រព័ន្ធប្រតិបត្តិការណ៍ វីនដូ (Window OS) ហើយដំណោះស្រាយនានា ក៏មានបង្ហាញជូនផងដែរ
។
ជូនកាល
លោកអ្នកបានតំឡើងកម្មវិធីកម្ចាត់មេរោគរួចហើយ ព្រមទាំងបាន Update ឲ្យទាន់ពេលវេលាទៀតផង
ប៉ុន្តែការវាយលុក ពីបណ្តាមេរោគ ដែលកើតមកថ្មីៗ នៅតែជាបញ្ហាចំបងនៅឡើយ
។ តាមពិតទៅ គ្មានកម្មវិធីកម្ចាត់មេរោគណា ដែលអាចការពារកុំព្យូទ៏ររបស់អ្នក បាន
១០០% នោះទេ។ ប្រសិនបើកុំព្យូទ័ររបស់អ្នក ពិតជាបានឆ្លងមែននោះ
អ្នកចាំបាច់ត្រូវតែ ដឹងឲ្យច្បាស់ថា តើវាជាការឆ្លង ដោយសារអ្វី
រួចធ្វើការផ្ញើសារ ទៅកាន់អ្នកដែលលក់កម្មវិធីកម្ចាត់មេរោគនោះ
មកឲ្យអូ្នក ដើម្បីឲ្យពួកគេអាចដឹង និងកែប្រែនូវកំណែប្រែណាមួយ ដើម្បីបន្តការពារកុំព្យូទ័រអ្នក ពីការវាយប្រហារពីមេរោគ ។
ទោះបីជាយ៉ាងណាក៏ដោយ
អ្នកប្រើប្រាស់ខ្លួនឯង មិនអាចដោះស្រាយបញ្ហាខាងលើបានទេ ដរាបណាមានការគាំទ្រ ដោយអ្នកផលិតនូវកម្មវិធីកម្ចាត់មេរោគទាំងនោះ ។ Worms និង Trojans ជាទូទៅមិនអាចបង្កើតខ្លួនវា
បានទេ ប៉ុន្តែមានករណីលើកលែងខ្លះ ដែល Trojans បានប្រាប់ទៅអ្នកប្រើប្រាស់
ដោយផ្ទាល់ថាកុំព្យូទ័រ ដែលទទួលរងការវាយប្រហារ ពួកវាអាច encrypt នូវឯកសាររបស់អ្នកប្រើប្រាស់
។ ទោះជាយ៉ាងណាក៏ដោយ Trojan អាចតម្លើងខ្លួនវាយ៉ាងសម្ងាត់ ជាទីបំផុតចូលទៅក្នុងប្រព័ន្ធរបស់អ្នក
ដែលជារឿយៗ ហេតុនេះ លោកអ្នកនឹងមិនអាចសម្គាល់ពីការវាយប្រហាររបស់វាបានទេ ។
រោគសញ្ញានៃការវាយលុករបស់មេរោគ
ការបើកគេហទំព័រ ជាច្រើន
គឺជាកត្តាដែលអាចបណ្តាលឲ្យមានការឆ្លងមេរោគ ទោះបីជាអ្នកប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួន
ឬនៅក្នុងបណ្តាញ ជាមួយគ្នាក៏ដោយ ។ ប្រសិនបើគ្មានអ្នកប្រើប្រាស់
កំពុងធ្វើការលើអ៊ីនធើណេត នៅពេលវេលាជាក់លាក់ណាមួយ (ឧ. នៅពេលយប់)
ប៉ុន្តែនៅតែឃើញមានដំណើរការ (នៃការបើក) វាមានន័យថា នរណាម្នាក់ ឬអ្វីមួយកំពុងដំណើរការនៅក្នុងប្រព័ន្ធរបស់អ្នក ដែលនោះអាចជាសញ្ញាណមិនប្រក្រតី ។
តើមានវិធីដោះស្រាយដែរឬទេ?
ចំនុចដំបូងដែលត្រូវធ្វើគឺ ត្រូវប្រាកដថា លោកអ្នកបានអាប់ឌេតកម្មវិធីកម្ចាត់មេរោគ
ទាន់សម័យកាលហើយ ហើយលោកអ្នកព្រមទាំងបានស្គេន
កុំព្យូទ័ររបស់អ្នកបានយ៉ាងជោគជ័យទៀតផង ។ ប្រសិនបើលោកអ្នកស្គេនហើយ នៅតែមិនអាចស្វែងរកមេរោគបាន សូមស្វែងរក
ជំនួយពីអ្នកគាំទ្រសេវាកម្មកម្មវិធីកម្ចាត់នោះភ្លាមៗ
។ អ្នកផលិតកម្មវិធីកម្ចាត់មេរោគ ជាច្រើនតែងតែផ្តល់នូវការប្រើប្រាស់សាកល្បង
ឬក៏អនុញ្ញាតឲ្យលោកអ្នក ស្គេនបានម្តង – សូមធ្វើការសាកល្បងវិធីទាំងពីរនេះ
(តម្លើង រួច ស្គេន ) ។ ប្រសិនបើវាមានចាប់បាន មេរោគ ឬ Trojan សូមលោកអ្នកផ្ញើ File ដែលចាប់បាននោះទៅកាន់អ្នកផលិតកម្មវិធីទាំងនោះវិញ ដើម្បីស្វែងរកដំណោះស្រាយ ។
ប្រសិនបើវិធីខាងលើនៅតែ
មិនអាចជួយអ្នកបានទេ សូមធ្វើការផ្តាច់អ៊ីនធើណេតពីកុំព្យូទ័ររបស់អ្នក (តាមខ្សែ
ឬ Wifi ឬ Modem ក៏ដោយត្រូវផ្តាច់) មុនពេលលោកអ្នកស្វែងរក File ដែលបានឆ្លងនោះ ។
- បើសិនជាអាចសូមកុំប្រើប្រព័ន្ធ Network ប្រសិនបើមិនត្រូវការចាំបាច់ ។
- កុំប្រើប្រព័ន្ធបង់ប្រាក់តាមគេហទំព័រ ឬ សេវាធនាគារតាមអ៊ីនធើណេត ទោះក្រោមស្ថានការណ៍ណាក៏ដោយ ។
- ដាច់ខាតមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារឯកជនឡើយ ។
- កុំប្រើសេវាតាមរយៈគេហទំព៏រ ដែលទាមទារឲ្យអ្នកផ្តល់ ឈ្មោះ និងលេខសម្ងាត់ទៅគេឡើង ។
វិធីរក File ដែលឆ្លង?
ការស្វែងរក File ដែលឆ្លង
ជួនកាលពិតជាស្មូគស្មាញ ដែលទាមទារឲ្យលោកអ្នក មានជំនាញបច្ចេកទេសមួយចំនួន
តែពេលខ្លះវាជាការងាយស្រួលបំផុត ក៏ថាបាន ដែលវាពឹងផ្អែកទៅលើកម្រិតនៃការឆ្លង
ឬការវាយប្រហារ ។ តែអ្វូីដែលពិបាកនោះគឺ ប្រើវិធីពិេសេស (special methods ឧ. rootkit technologies) ដែលវាបន្ថែមកូដមេរោគ ចូលក្នុងប្រព័ន្ធរបស់អ្នក ។ ប្រសិនបើអ្នកពុំមានបច្ចេកទេស
អ្នកប្រហែលជាមិនអាចស្វែងរក File ដែលឆ្លងបានទេ ។ បញ្ហានេះ នឹងត្រូវការប្រើប្រាស់ឧបករណ៍
ជំនួយបន្ថែម ដូចជា ភ្ជាប់ Hard Disk ទៅកាន់កុំព្យូទ័រដទៃ ដើម្បីស្គេនរក ។ តែប្រសិនបើវាជា worm ឬ Trojan ធម្មតា
នោះលោកអ្នកពិតជាអ្នកស្វែងរកបាន តាមវិធីងាយៗ ។
ធាតុសំខាន់ៗ នៃ worms និង Trojan ដែលត្រូវត្រួតពិនិត្យនៅពេលដែលប្រព័ន្ធចាប់ផ្តើម
លោកអ្នកមានវិធីងាយៗពីរដូចខាងក្រោម៖
- ធ្វើតំណភ្ជាប់ (link) ទៅកាន់ file ដែលឆ្លងគឺត្រូវបានចម្លងដាក់ចូលក្នុង autorun keys នៃ Windows registry ។
- យក File ដែលឆ្លងគឺត្រូវបានចម្លងចូល autorun folder នៅក្នុង Windows ។
Autorun Folders នៅក្នុង Windows 2000 និង XP គឺ:
%Documents and Settings%\%user name%\Start
Menu\Programs\Startup\
%Documents and Settings%\All Users\Start Menu\Programs\Startup\
%Documents and Settings%\All Users\Start Menu\Programs\Startup\
Autorun keys នៅក្នុង system register៖
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\]
[HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\]
[HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\]
[HKEY_CLASSES_ROOT\exefile\shell\open\command\]
The default value of this key is “%1″ %*”.
សូមលោកអ្នកប្រើប្រាស់កម្មវិធីប្រភេទ
គ្រប់គ្រង File (file manager) ដែលអាចតំរៀប File តាមរយៈ កាលបរិច្ឆេទបង្កើត ឬកែប្រែ ។
វាអាចជួយលោកអ្នក ក្នុងការបង្ហាញ File ថ្មីៗដែលបានបង្កើត ឬទើបតែកែប្រែ ។
សម្រាប់អ្នកប្រើប្រាស់កម្រិតខ្ពស់
សូមពិនិត្យតាម network ports ដែលបានបើក ដោយប្រើ netstat៕
Easy Easy 4 Get Result: វិធីស្វែងរកមេរោគនៅក្នុងកុំព្យូទ័រ >>>>> Download Now
ReplyDelete>>>>> Download Full
Easy Easy 4 Get Result: វិធីស្វែងរកមេរោគនៅក្នុងកុំព្យូទ័រ >>>>> Download LINK
>>>>> Download Now
Easy Easy 4 Get Result: វិធីស្វែងរកមេរោគនៅក្នុងកុំព្យូទ័រ >>>>> Download Full
>>>>> Download LINK