ការរួមភេទ គឺជាកិច្ចការរបស់មនុស្ស២នាក់
បញ្ហាភាពមិនសុខសមបំណងដែលកើតឡើងលើគ្រែ មាន
ផលប៉ះទង្គិចចំពោះអារម្មណ៍ជាខ្លាំង ធ្វើឱ្យមានភាពតានតឹង
អាចជាមូលហេតុនៃការបែកបាក់គ្នា នៅទីបំផុតបាន
ដែលអ្នកគួររកវិធីកែខៃឱ្យបានសមស្រប...
១.រកមូលហេតុឱ្យឃើញ ៖
បើរាងកាយអ្នកគ្មានកម្លាំងតបស្នងអារម្មណ៍ផ្លូវភេទ តាមដែលអ្នកចង់
ពេលខ្លះ វាជាផលដែល កើតចេញពីភាពច្របូកច្របល់អារម្មណ៍
ហើយរាងកាយមិនសម្ដែងអាការតបត ឬកើតការឈឺថ្កាត់
ឬអាចមានមូលហេតុមកពីភាពតានតឹង។ សាកល្បងរកបញ្ហារបស់អ្នកថា
វាកើតមកពីមូលហេតុអ្វី? ពេលខ្លះ អ្នកដឹងថា បញ្ហា គឺអ្វី ប៉ុន្ដែ
ពេលខ្លះមិនព្រមទទួលស្គាល់ការពិត ព្រោះ
តែលាក់បញ្ហាទុកនៅក្រោយខ្នង និងព្យាយាមគិតថា បានដោះស្រាយរួចហើយ។
២.រួមកាយរួមចិត្ដដោះស្រាយបញ្ហា ៖
អ្នកទាំងពីរ គួរបើកចិត្ដទូលាយ ពិភាក្សាគ្នា ដើម្បីរកមូលហេតុពិតប្រាកដ
ដែលធ្វើឱ្យអ្នកខូចអារម្មណ៍ ឬមានអារម្មណ៍មិនស្រួលចិត្ដ។
ការជជែកដោយមិនបន្ទោសគ្នា នឹងធ្វើឱ្យអ្នករកឃើញឫសគល់បញ្ហា។
បើរកឃើញហើយ អ្នកនឹងអាចកាត់បន្ថយកង្វល់ បានច្រើនជាងពាក់កណ្ដាល
ព្រោះអ្នកនឹងអាចរកវិធីទប់ទល់ កែខៃវាបាន បើការកែខៃធ្វើទៅដោយពិបាក
អ្នកនឹងនៅមានមធ្យោបាយ ជួយគិតគ្នាថា
នឹងការពារបញ្ហាមិនឱ្យរាលដាលធំឡើង បានយ៉ាងដូចម្ដេច? ពេលនោះ
អ្នកនឹងអាចកម្ចាត់ភាពតានតឹងបាន ព្រោះយ៉ាងហោចណាស់
ក្នុងពេលដែលអ្នកនៅក្នុងបន្ទប់គេងជាមួយគ្នា អ្នកនៅអាច បែងចែកចិត្ដ
មកសប្បាយជាមួយរឿងលើគ្រែបាន។
៣.យល់ពីសារសំខាន់របស់សិច ដែលមាន ចំពោះភាគីម្ខាងទៀត ៖
ស្ដ្រីភាគច្រើនគិតថា សិច គឺជាផ្នែកមួយនៃជីវិតគូ គឺមានក៏បាន គ្មានក៏បាន
ប៉ុន្ដែ សុំឱ្យតែបាន នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ បានថែទាំដៃគូ
គឺគ្រប់គ្រាន់ហើយ។ តែសម្រាប់បុរស វាគឺជារឿងសំខាន់ណាស់
អាចដោយសារវាជាតម្រូវការគ្រឹះរបស់បុរស
ព្រោះពេលដែលគេបានបញ្ចេញទឹកកាម នឹងធ្វើឱ្យមានគេអារម្មណ៍ធូរស្បើយ។ រឿងនេះ
ទាក់ទងនឹងរឿងដែលថា បុរសមួយចំនួន មានភរិយារួចហើយ ប៉ុន្ដែ
ហេតុអ្វីនៅគិតមានស្រីផ្សេងទៀត? តាមចម្លើយពួកគេបានប្រាប់ថា ដោយសារភរិយា
មិនព្រមឱ្យរួមភេទ បុរសខ្លះប្រាប់ថា ខែខ្លះ បានតែ១-២ដងប៉ុណ្ណោះ
ទើបពួកគេចេញទៅរក ក្រៅខ្លះ។ ដូច្នេះបើមិនសូវមានសោះ
ឬអ្នកសោះអង្គើយចំពោះតម្រូវការរបស់បុរស គេប្រាកដជាលួចទៅស៊ីក្រៅមិនខាន។
៤.ដឹងពីធម្មជាតិរបស់សិច ៖
ការឡើងគ្រែ ដោយសង្ឃឹមឱ្យអវយវៈភេទបុរសឡើងរឹង
ឬអវយវៈភេទស្ដ្រីជោកជាំដោយទឹករំអិលភ្លាមៗនោះ
មិនមែនជារឿងពិតប្រាកដឡើយ ព្រោះវាមានតែនៅក្នុងភាពយន្ដសិច ប៉ុណ្ណោះ។
អ្វីដែលអ្នកគួរធ្វើ គឺអ្នកទាំងពីរ ត្រូវអង្គុយ លើគ្រែជាមួយគ្នា
ទាំងមានសម្លៀកបំពាក់ជាប់ខ្លួន នែបនិត្យជិតគ្នា
ផ្លាស់ប្ដូរការប៉ះពាល់គ្នា និងម៉ាស្សា រាងកាយឱ្យគ្នាទៅវិញទៅមក
ដើម្បីបន្ធូរភាពតានតឹង រួចសឹមចាប់ផ្ដើមដោះសម្លៀកបំពាក់ចេញមួយៗ។
ពេលខ្លះអ្នកទាំងពីរ អាចងូតទឹកក្ដៅឧណ្ហៗជាមួយគ្នា
ទុកឱ្យពេលវេលាជួយរំសាយកង្វល់ចេញ មុននឹងចាប់ផ្ដើម។
៥.ប្រាប់ពីតម្រូវការរបស់ខ្លួន ៖
ការយកចិត្ដយកថ្លើម ឬតាមចិត្ដគូស្នេហ៍ក្នុងរឿង ដែលអ្នកមិនគាំទ្រ
គ្រាន់តែដើម្បីឱ្យភាគីម្ខាងទៀត ស្កប់ចិត្ដ
ឯអ្នកនឹងក្លាយជាភាគីទទួលការមិនស្កប់ស្កល់ចិត្ដខ្លួនឯងទៅវិញទេ។
ក្នុងខណៈដែលអ្នកគ្មានអារម្មណ៍ចង់ធ្វើ ពេលនោះ
អ្នកមិនអាចប៉ាន់ស្មានឱ្យរាងកាយរបស់អ្នកតបស្នង ឬវាយសម្រុកបានល្អ
ហើយនៅទីបំផុត អ្នកទាំងពីរអាចខូចអារម្មណ៍បាន។ អ្វីដែលគួរធ្វើ
គឺត្រូវការពេលវេលាខ្លះដែល នៅកៀកកិតគ្នា ឱបក្រសោប សម្ដែងសេចក្ដីស្រលាញ់
និងការព្រួយបារម្ភ ការលួងលោមចិត្ដ ឬផ្សេងៗទៀត
ដោយមិនត្រូវមានសិចចូលមកពាក់ព័ន្ធ ត្រូវប្រាប់គេត្រង់ៗថា
អ្នកត្រូវការ
ឱបគេជិតស្និទ្ធិ មិនមែន ដើម្បីដាស់អារម្មណ៍ទេ
គឺដើម្បីប្រលោមស្នេហ៍គ្នា តែប៉ុណ្ណោះ។
៦.ប្រឹក្សាជាមួយអ្នកដែលដឹងពិតប្រាកដ ៖
បើរឿងមួយចំនួនដែលកើតឡើង និងជាបញ្ហា ដែលហួសពីសមត្ថភាពកែខៃដោយខ្លួនឯង
សូម
ណែនាំឱ្យអ្នកទៅប្រឹក្សាជាមួយមនុស្សដែលដឹងពិតប្រាកដជាជាងការ
មកអង្គុយប៉ាន់ស្មានថា ភាពមិនសុខស្រួល កើតមកពីមូលហេតុអ្វី? មុននឹងបញ្ហា
រាលដាលធំត្រូវធ្វើចិត្ដឱ្យក្លាហាន ទៅប្រឹក្សាគ្រូពេទ្យជំនាញៗ ល្អជាង
ព្រោះរឿងខ្លះ អាការខ្លះ ការគ្រាន់តែ សួរមិត្ដភក្ដិ
ឬអ្នកដែលមានបទពិសោធន៍ ពេលខ្លះ ពួកគេទាំងនោះមិនដឹងថា អ្នកកើត អ្វី
ហើយត្រូវកែខៃដោយវិធីណាឡើយ ព្រោះពួកគេ
មិនធ្លាប់កើតដូចអ្នក៕
(Refer: AKT)
No comments:
Post a Comment