Thursday, June 27, 2013

គន្លឹះ ក្នុងការបង្កើនល្បឿន Browser របស់អ្នក


នេះជា​គន្លឹះ​ថ្មី​មួយទៀត ដែល 7104u នឹងលើក​យក​មកធ្វើការ​បង្ហាញ និងអនុវត្តន៍ជា​គំរូ ជូន​លោកអ្នក​ពិនិត្យ​ និងតាមដាន ។ លោកអ្នកអាច​សាកល្បង​នូវ​វិធីងាយៗនេះ ចំណេញពេល​វេលា​ក្នុងការ​បើក ឬប្រើប្រាស់​គេហទំព័រនានា ឬអាច​ជៀស​វាង​ដល់ការគាំង​កុំព្យូទ័រ ដោយសារតែគាំង​ Browser (សម្រាប់វីនដូ) ។
ខាងក្រោមនេះ ជាគន្លឹះ​ងាយៗ ដែល​លោកអ្នក​ពុំចាំបាច់មាន​ជំនាញអាយធី ក៏អាចធ្វើបានដែរ 
 ក. ពិនិត្យមើល Tab Browser ដែលលោកអ្នក​កំពុងបើក
នេះជាមូលហេតុចម្បង​មួយ ដែល​អាចបណ្តាលឲ្យ Browser របស់​លោកអ្នក​ដំណើរការ​យ៉ាងយឺតៗ ដូចខ្យងវារ ពីព្រោះមានដំណើរការ (Process) ច្រើន​ក្នុង​ពេល​តែមួយ ធ្វើឲ្យអស់ RAM ដែលអាចនាំឲ្យគាំងបាន ។ ប្រសិនបើឯកសារ ឬការសរសេរនានា នៅលើទំព័រ​ដែលអ្នក​បានបើក នឹងត្រូវបាន​បាត់បង ដរាបណា Browser នោះបិទ ឬគាំង ។
ខ. ធាតុបន្ថែម (Extension Add-ons) ​អាចនាំប្រយោជន៍ និងផលប៉ះពាល់
ចំនុចនេះ លោកអ្នកកាន់តែ​មិនគួរ​មើលរំលងឡើយ ។ ដោយសារតែផល​ចំណេញ របស់វា លោកអ្នក​បាន​ប្រើប្រាស់​វាហួសកំណត់ រហូតដល់លើស​កម្រិត​ដែល Browser អាចទទួលយកបាន ។ ប្រសិនបើ Extension Add-ons ដែលលោកអ្នក​គិតថា មិនចាំបាច់ ឬលែងប្រើប្រាស់ សូមលុបវា​ចោល ដើម្បីបន្ថយ ដំណើរការ (Process) និងបង្កើនល្បឿន​ Browser របស់អ្នក ។
គ. សម្អាត Browser  


មិនត្រឹមតែកុំព្យូទ័រ ឬឧបករណ៍​អេឡិចត្រូនិច ទេដែលត្រូវការ ការសម្អាត ដើម្បីថែរក្សានិរន្តភាព​នៃដំណើរការ និងប្រសិទ្ធិភាព​​ឧបករណ៍​ទាំងនោះ ។ សូមលោកអ្នក​ធ្វើការ​សម្អាត Browser លោកអ្នក​ជាប្រចាំ (មួយ ឬពីរសប្តាហ៍ អាស្រ័យលើ​ចំនួន​នៃការប្រើប្រាស់) ។ យ៉ាងណាមិញ ការសម្អាតនេះ ថែមទាំង​ចំណេញ​កន្លែង​រក្សា​ទិន្នន័យ​ថែម​ទៀតផង ។
ឃ. ផ្លាស់ប្តូរ DNS Servers
 
ការផ្លាស់ប្តូរនេះ មិនត្រឹមតែជួយបង្កើន​ល្បឿន Browser លោកអ្នក​ប៉ុន្នោះទេ តែវាថែមទាំងបង្កើនល្បឿនអ៊ីនធើណេត​ផងដែរ ។ ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើការ​​​ជាមួយ Browser ច្រើនដូចជា  Web Developer គួរតែផ្លាស់ប្តូរ ដើម្បីងាយ​មើល​ពីការប្រែនានា​បានភ្លាមៗ​ ។
 


No comments:

Post a Comment