
សម្រាប់អ្នកមាន Account Gmail រួចហើ្យ ៖
១. ដំបូងបញ្ចូល E-mail និង Password Account Gmail របស់អ្នក ហើ្យចុច Sign in ព្រោះ Blogger វាចាំបាច់ប្រើ Account Gmail ទើបអាចប្រើការបាន។

២. បន្ទាប់ចាប់ផ្ដើម Sign up ចូលក្នុង Blogger ហើ្យ៖

- បញ្ចូល Display name ៖ ឈ្មោះដែលយើងប្រើសម្រាប់ Sign blog posts របស់អ្នក
- ធីច E-mail notifications ៖ ឱ្យវាផ្ញើរាល់ព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងប្លុករបស់អ្នក ទៅកាន់ម៉ែល
- ជ្រើសរើស Gender ៖ ជ្រើសរើសភេទរបស់អ្នក
- ចុចត្រង់ធីច Acceptance of Terms នៅមុខពាក្យ I accept the Terms of Srvice ៖ បានន័យថាអ្នកបានអានលក្ខខណ្ឌ និងស្គាល់អំពី Blogger ឬដើម្បីដំណើរការបង្កើតប្លុកបន្តទៀត


៣. ដល់ចំណុចនេះ បង្ហាញថា អ្នកអាចចូលប្រើប្រាស់ ឬបង្កើត Blog ក្នុង Blogger រួចរាល់ហើ្យ។ ដូចនេះដើម្បីបង្កើតប្លុក ចុចលើពាក្យ CREATE YOUR BLOG NOW ។
រូបភាពចំណុចទី២ ដែលបានបំពេញទិន្នន័យតាមតម្រូវការ Blogger រួច
៤. ដល់ទីនេះ ជាកន្លែងដែលយើងត្រូវចុះឈ្មោះ បង្កើត Blog ហើ្យ៖
រូបភាពចំណុចទី៣ ត្រង់ចំណុចចុច CREATE YOUR BLOG NOW ដើម្បីបង្កើតប្លុក
- ត្រង់ Blog title ៖ យើងបំពេញឈ្មោះរបស់ប្លុកដែលយើងចង់បង្កើត (Blog title: Peter SH10)
- ត្រង់ Blog address (URL) ៖ បំពេញឈ្មោះប្លុកដែលអ្នកចង់បង្កើត (បំពេញ peter-sh10 នោះអ្នកនឹងបានប្លុកមួយឈ្មោះថា http://peter-sh10.blogspot.com) ហើ្យចុច Check Availability ដើម្បីចង់ដឹងថាឈ្មោះនឹងមានហើ្យឬនៅ បើមិនទាន់មានវានឹងចេញ This blog Address is available. បើមានហើ្យ សូមជ្រើសរើសឈ្មោះថ្មី រហូតទាល់តែគ្មានឈ្មោះហ្នឹង ហើ្យចុចយកពាក្យ CONTINUE

រូបភាពចំណុចទី៤ ទាក់ទងនឹងការបង្កើតឈ្មោះប្លុក និងអាសយដ្ឋានប្លុក
៥. ដំណាក់ការទី៣ បន្ទាប់ពី CREATE ACCOUNT និង NAME BLOG រួចហើ្យ ដល់ដំណាក់ការជ្រើសរើសម៉ូដ Template (ពេលនេះខ្ញុំជ្រើសរើសយក Template ឈ្មោះ Simple) ហើ្យចុចយក CONTINUE ។

រូបភាពចំណុចទី៥ ជាដំណាក់ការយើងជ្រើសរើសម៉ូដ Template
៦. បន្ទាប់ពីជ្រើសរើស Template រួចត្រង់នេះ ចុច START BLOGGING មានន័យថាយើងបានបង្កើតរួចហើ្យ និងចុចត្រង់នេះ ដើម្បីចាប់ផ្ដើមដំណើរការប្លុកនេះ។
៧. បន្ទាប់ពីចុច START BLOGGING ហើ្យវាចេញដល់ផ្ទាំងនេះ បញ្ជាក់ថា អ្នកបង្កើតប្លុក http://peter-sh10.blogspot.com/ បានទទួលជោគជ័យហើ្យ។
រូបភាពចំណុចទី៦ ការចាប់ផ្ដើមដំណើរការប្លុករបស់អ្នក បន្ទាប់ពីបង្កើតរួច
៨. នេះជាប្លុក http://peter-sh10.blogspot.com/ ដែលយើងបានបង្កើតរួច វាចេញបែបនេះ៖
រូបភាពចំណុចទី៧ បង្ហាញថាអ្នកបង្កើតប្លុកវា និងដំណើរការវារួចរាល់ហើ្យ

រូបភាពចំណុចទី៨ រូបភាពប្លុក http://peter-sh10.blogspot.com/ ដែលយើងបង្កើតរួច
No comments:
Post a Comment