អេក្រង់ថ្មីចុងក្រោយបង្អស់ របស់ខ្លួនក្នុងពេលឆាប់ៗនេះ ពោលគឺ ប្រហែលនៅចុង បីខែឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា អាយផេតហ្វាយ នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិទ្យា អេក្រង់ ទំហំ ៩.៧ អ៊ិន ស្តើងជាងមុន ផ្ទៃកែម បង្រួម តូចជាងមុន ប្រព័ន្ធកាមេរ៉ា ៨ មេហ្កាភិចសែល ហើយអ្វីដែលអស្ចារ្យជាងនេះគឺ សមត្ថភាពផ្ទុក (Storage) អាចនឹងកើនឡើងដល់ ១២៨ ជីហ្កាបៃត៍។ រីឯ អាយផេតមីនីធូ នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិទ្យា អេក្រង់ លក្ខណៈជា ប្រព័ន្ធរេទីន ប្រព័ន្ធកាមេរ៉ា ៨ មេហ្កាភិចសែល និងការតម្លើងសមត្ថភាពប្រើប្រាស់ថ្ម ឲ្យកាន់តែយូរ ប៉ុន្តែ អាយផេតមីនីធូនេះ ប្រហែលជាមានទម្ងន់ធ្ងន់ជាង អាយផេតមីនី។
យ៉ាងណាមិញ គេនៅមិនទាន់អាចសន្និដ្ឋាន កាលបរិច្ឆេទ និងទ្រង់ទ្រាយពិតប្រាកដរបស់ វាទាំងពីរបានទេ ប៉ុន្តែ គេហទំព័រ អន្តរជាតិជាច្រើនបានបង្ហោះ ព្រោងព្រៀតថានឹងអាច លេចរូបរាងក្នុងរយៈ ៣ខែចុងក្រោយឆ្នាំនេះ។

No comments:
Post a Comment