BitLocker Drive Encryption បង្កើតសោរសុវត្ថិភាពសម្រាប់ចាក់ពេលប្រើ USB Flash
នៅពេលដែលអ្នកដោត USB drive ទៅកុំព្យូទ័រដែលដំណើរការ Windows XP ឬ
Vista កម្មវិធី BitLocker To Go Reader
នឹងធ្វើការត្រួតពិនិត្យដោយលោតឡើងសំរាប់ការបញ្ចូលលេខសម្ងាត់
ហើយ
បន្ទាប់មកធ្វើឲ្យ USB drive ក្លាយជាឧបករណ៍ដែលអាចបានតែអាន
(Read-Only)។ ដើម្បីធ្វើការកំណត់ Password លេខសម្ងាត់ទៅ លើ USB Drive
នោះ សូមអនុវត្តន៍ តាម វិធី សាស្រ្ត ខាង ក្រោម៖
- ដោតបញ្ចូលនូវ USB Drive រួចចូលទៅកាន់ Control Panel –> ចុចលើពាក្យ BitLocker Drive Encryption
ចុចលើពាក្យ Trun On BitLocker
សូមដាក់ Password
សូមចុចលើ Save the recovery key to a file (ដើម្បី Save Encryption key ទុក)
–> Next
ចុច Button Start Encrypting
កំឡុងពេលដែលកំពុងដំណើរការអ្នកនឹងឃើញនូវកម្រិតភាគរយដែលវា
សម្រេចហើយ រយៈពេលនៃការធ្វើនោះគឺវាអាស្រ័យទៅតាមទំហំនៃ Drive
របស់អ្នក។
USB Drive ដែលឆ្លងកាត់ការធ្វើ Encrypt
នឹងលោតនូវផ្ទាំងដើម្បីឲ្យយើងវាយបញ្ចូលនូវលេខសម្ងាត់បន្ទាប់ពី
យើងបានដោត។ Drive
អាចត្រូវបានប្រើប្រាស់បានតែម៉្យាងគត់ហើយបានករណីដែលលេខសម្ងាត់
វាយបានត្រឹមត្រូវប៉ុណ្ណោះ។ BitLocker To Go Encrypted Drive
នេះអាចដំណើរការបាននៅក្នុង XP និង Vista បានយ៉ាងប្រសើរ។
ជាឧទាហរណ៍៖វាអាចបង្ហាញផ្ទាំងបញ្ចូល Password នៅក្នុង XP និង Vista
បានយ៉ាងល្អបើទោះបីជាយើងបានធ្វើការ Encrypt Drive នៅក្នុង Windows
7 ក៏ដោយ។ ម្យ៉ាងទៀតអ្នកក៍អាចកំណត់ដោយមិនចាំបាច់វាយ Password
នៅក្នុងម៉ាស៊ីនជាក់លាក់ណាមួយដែលអ្នកបានដោតក៏បាន។
រាល់ការកំណត់ផ្សេងៗសូមចូលទៅកាន់ Control Panel រួចចុចលើពាក្យ
Bitlocker Driver Encryption ខណៈនោះលោកអ្នកនឹងឃើញនូវ Drive
មួយចំនួនដូច្នេះអ្នកអាចចុចលើពាក្យដែលបង្ហាញ Manage Bitlocker
ដើម្បីផ្លាស់ប្តូរជម្រើសផ្សេងៗ។
No comments:
Post a Comment