
វិធីបង្ហាញ Drive មានបីរបៀបគឺអាចចូលតាម Command Prompt ដដែល អាចប្រើកម្មវិធីបង្ហាញ Drive ឬអាចចូលតាម Disk Management ក៏បាន។ blog យើងសូមធ្វើការបង្ហាញតាម Command Prompt ដូចវិធីលាក់ ដែលមានបង្ហាញដូចរូបខាងក្រោម។
សូមវាយពាក្យ CMD ចូលក្នុងប្រអប់ Run
នៅក្នុងផ្ទាំង Command Prompt នេះត្រូវវាយពាក្យ Diskpart>Enter>បើសិនមានផុសផ្ទាំង User Account Control dialog-box សុមចុច Yes

វាយពាក្យ List Volume នៅខាងមុខ DISKPART បន្ទាប់មកនឹងចេញផ្ទាំងតារាងបង្ហាញពី Drive


បន្ទាប់មកទៀត ប្រិយមិត្តត្រូវជ្រើសរើស Drive ណាមួយដែលបានលាក់ រួចវាយពាក្យ Select Volume > Assign Letter Drive។ ឧបមាថា ប្រិយមិត្តចង់បង្ហាញ Drive G សូមវាយពាក្យ Select Volume G > Assign Letter G ជាការស្រេច។

ដោយ៖ ប៉ែន ស៊ីណា
No comments:
Post a Comment